Zues Club officially opens to public on 19th May, 2014 as The Only One in Asia

ការបើកសម្ពោធជាផ្លូវការក្លឹបកម្សាន្ត ZEUS CLUB នៃមជ្ឈមណ្ឌលកំសាន្តរ៉ក់


 ZEUS CLUB (ក្លឹបស៊ូស) ជាកន្លែងកម្សាន្តលំដាប់អន្តរជាតិ នៃមជ្ឈមណ្ឌលរ៉ក់ បានចាប់ផ្ដើមទទួល ស្វាគមន៍ ភ្ញៀវជាតិនិងអន្តរជាតិ ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ នេះតទៅបន្ទាប់ពីបំពាក់បរិក្ខារដ៏ល្អឥតខ្ចោះ នូវប្រព័ន្ធភ្លើង ប្រព័ន្ធសំឡេងជាមួយនឹងរូបភាពបែបថ្មី ប្លែក ទំនើបទាន់សម័យ ជាអ្វីៗកាន់តែអស្ចារ្យនៃបច្ចេកវិទ្យា ខ្នាតអន្តរជាតិ និងប្រមូលផ្ដុំទៅដោយ DJ ល្បីៗជុំវិញពិភពលោកដែលមានតែមួយគត់ នៅកម្ពុជា ។
"ZEUS CLUB" បានបើកបែបអន្តរជាតិ មួយនេះកាលពីថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ ២០១៤ ដោយអនុញ្ញាតឲ្យភ្ញៀវកិត្តិយសចូលពិសារស្រាបៀរ ដោយសេរី ចាប់ពីម៉ោង៩ ដល់ម៉ោង ១២យប់។ ជាការពិតការបើកសម្ពោធ ZEUS CLUB នេះ ក្នុងគោលបំណងមួយទៀត ដើម្បីបង្ហាញពី បច្ចេកវិទ្យា គ្មានដែនកំណត់នូវប្រព័ន្ធភ្លើង និងភ្លេងទំនើបល្អដាច់គេ ដែលបានប្រមូលក្រុម DJ ក្រុមរាំក្រុមតារា បង្ហាញម៉ូត ជុំវិញពិភពលោក និងក្នុងតំបន់ ស្របតាមទីផ្សារសមាហរណកម្ម អាស៊ានឆ្នាំ២០១៥។
អ្នកឧកញ្ញា គិត ធាង បានថ្លែងបើកកម្មវិធីសម្ភោធថា៖ "មជ្ឈមណ្ឌលកម្សាន្តរ៉ក់ទើបបានផ្លាស់ប្តូរនូវរូបរាងក្លឹបថ្មី ដែលល្អទាំងការរចនា ការច្នៃប្រឌិតបែបប្លែកៗដើម្បីធ្វើឲ្យអតិថិជន ចាប់អារម្មណ៍ ចម្លែកក្នុងចិត្ត និងជាកន្លែងប្រកបដោយផាសុខភាពបំផុតពុំធ្លាប់មានពីមុនមក"។ អ្នកឧកញ្ញាបានបន្តទៀតថា៖ជាមួយនឹងការបំពាក់ នូវសម្ភារៈទំនើបៗ ZEUS CLUBនឹងបើកដំណើរការ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង៣ទៀបភ្លឺ។ ដោយឡែកយើងនឹងបើកដំណើរការពេលថ្ងៃ ក្នុងករណីមានកម្មវិធី បុណ្យពិសេស ណាមួយ និងរៀងរាល់ថ្ងៃសុក្រ-សៅរ៍ លោកអ្នកនឹងបានឃើញអ្វីៗ ដែលប្លែកពុំធ្លាប់មានក្នុងក្លឹបនេះ"។
ថ្លែងក្នុងឳកាសនេះ លោកRaindyនាយកទីផ្សារ នៃ មជ្ឈមណ្ឌលកម្សាន្តរ៉ក់ បានឲ្យដឹងថា "ZEUS CLUBគឺជាកន្លែងមួយ សម្រាប់ការកម្សាន្ត នៅពេលរាត្រី គ្មានដែន កំណត់ហើយនឹងផ្តល់ជូនកម្មវិធី កម្សាន្តប្លែកៗ ដែលទទួលស្គាល់ ពីភ្ញៀវក្នុងប្រទេសនិងមកពីជុំវិញពិភពលោក"។ លោកបញ្ជាក់ថា "ទាំងអស់នេះ គឺដោយមានការណែនាំផ្ទាល់ ពីអ្នកឧកញ៉ា គិតធាង ជាអគ្គនាយក នៃមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ទើបធ្វើឲ្យមានរូបរៀងថ្មីបែបនេះ។ក្នុងឱកាសបើកសម្ពោធ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ គឺមាន DJ ល្បីៗជុំវិញពិភពលោក មកពី ប្រទេសអាហ្វ្រិក អូស្ត្រាលី អេហ្ស៊ីបហ្វីលីពីន ខែ្មរ និងវៀតណាម ចូលរួមបង្កបរិយាកាស សប្បាយរីករាយ ទ្វេដង។ភ្ញៀវទាំងអស់បានអញ្ជើញ ចូលរួមពិសារស្រាបៀរ ដោយសេរី និងរីករាយកម្សាន្តជាមួយនឹងកម្មវិធីប្លែកៗ មានដូចជា ការសម្តែងរាំជាមួយបង្គោលការសម្តែងភ្លើងពណ៌ ការលេងហ្គេមកម្សាន្ត ។ សូមបញ្ជាក់ថា កម្មវិធីនេះមានការចូលរួមសហការគាំរទ្រ ដូចជា Hennessy, Johnnie Walker, Jack Daniel, Red wine, Chivasទឹកបរិសុទ្ធ Whistler ភេសជ្ជៈប៉ូវកម្លាំង Hot 6 ស្រាបៀរអង្គរ SPY, Guinness និងមានការផ្តល់ជូនកាដូជាច្រើនទៀត ៕
ទំនើប ! អស្ចារ្យជាងគេ ! មាននៅ ZEUS CLUB នៃមជ្ឈមណ្ឌលកំសាន្តរ៉ក់